ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ពាណិជ្ជកម្ម
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)”
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ចុះពិនិត្យផ្លូវជន់លិច ដាក់ជាគម្រោងអាទិភាពដោះស្រាយជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ស្ថិតនៅតំបន់អន្តរឃុំ ព្រៃនប់ និងឃុំទួលទទឹង ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងលំហូរទឹកយ៉ាងខ្លាំងពីតំបន់ភ្នំខាងលើ បណ្តាលឱ្យផ្លូវជន់លិច និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
ស្រុកព្រៃនប់ជំរុញផលិតផល «Made in Cambodia» តាមរយៈការផលិត «ស័ង្កសីអុកស៊ីដ» ក្នុងស្រុក
ការលើកកម្ពស់និងគាំទ្រផលិតផលក្នុងស្រុក នៅតែជាជំហានដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពសង្វាក់ផលិតកម្មរបស់កម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល ស្រុកព្រៃនប់ បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិត «ស័ង្កសីអុកស៊ីដ» (Zinc Oxide) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ចុះពិនិត្យផ្លូវជម្ពូខ្មៅ ត្រៀមដាក់ជាគម្រោងអាទិភាពស្នើសុំការគាំទ្រពីថ្នាក់ខេត្ត
កាលពីថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៃផ្លូវជម្ពូខ្មៅ ដើម្បីឈានទៅដាក់បញ្ចូលជាគម្រោងអាទិភាព សម្រាប់ស្នើសុំការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញជាអធិបតីពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាប្រចាំខែមិថុនា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាលើការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងការដំឡើងប្រព័ន្ធសុវត្ថិភាពតាមបណ្តោយផ្លូវក្នុងក្រុង
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សា និងដាក់ចេញនូវផែនការកែលម្អសណ្តាប់ធ្នាប់ចរាចរណ៍ និងការបង្កើនប្រសិទ្ធភាពសុវត្ថិភាពតាមដងផ្លូវនៅក្នុងក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ចាប់ដៃគូជាមួយវិស័យឯកជន ត្រៀមរៀបចំ «វេទិកាធុរកិច្ចទេសចរណ៍ចិន និងដំណើរកម្សាន្ត Fam Trip» នៅចុងខែកក្កដា
រដ្ឋបាលខេត្តព្រះសីហនុ សហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន បាននិងកំពុងពន្លឿនការងាររៀបចំដើម្បីត្រៀមស្វាគមន៍ប្រតិភូធុរកិច្ចទេសចរណ៍ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងជម្រុញកំណើនសេដ្ឋកិច្ច និងបើកឱកាសវិនិយោគថ្មីៗនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបណ្តាលអោយបាត់បង់ជីវិតនោះទេ ប៉ុន្តែជាឃាតករលាក់មុខបំផ្លាញជីវភាព និងវិបុលភាពក្នុងគ្រួសារ
នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ស្រួចស្រាវ និងជាក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងសង្គមកម្ពុជា។ ក្រៅពីការបាត់បង់ជីវិត និងការរងរបួសពិការ ផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងក្លាយជា «ឃាតករលាក់មុខ» វាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពជីវភាព និងវិបុលភាពរបស់គ្រួសារ ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង និងព្យាបាលជំងឺមិនឆ្លង ប្រចាំត្រីមាសទី២
កម្មវិធីជំងឺមិនឆ្លង នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រង និងព្យាបាលជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម) ប្រចាំត្រីមាសទី២ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពី៖ បច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា
ភ្នំពេញ៖ ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាពជុំវិញស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយអះអាងពីភាពប្រក្រតី និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ប្តេជ្ញាលុបបំបាត់បទល្មើសបច្ចេកវិទ្យា (Scams Online) និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីកសាងទំនុកចិត្តជូនភ្ញៀវទេសចរ និងវិនិយោគិន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបើកយុទ្ធនាការបង្ក្រាប និងសម្អាតរាល់បទល្មើសបច្ចេកវិទ្យាខុសច្បាប់ ឬហៅថា (Scams Online) ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ វិធានការក្តៅនេះ ធ្វើឡើងក្នុងគោលបំណងកសាងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិនទាំងជាតិ និងអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍខេត្តតំបន់ឆ្នេរមួយនេះ ឱ្យស្របតាមចក្ខុវិស័យ និងកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តព្រះសីហនុ
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

