ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន ប្រធាន CFAU នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន ចូលជួបសម្តែងការគួរសម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកសាស្ត្រាចារ្យ Gao Fei ប្រធាន CFAU នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន MIZUDA Group លើគម្រោងកែច្នៃសំរាមបំប្លែងជាថាមពលអគ្គិសនី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MIZUDA Group Co., Ltd. ដែលជាក្រុមហ៊ុនឯកទេសលើវិស័យកែច្នៃសំរាមបំប្លែងទៅជាថាមពលអគ្គិសនី។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំគណៈអភិបាលខេត្តព្រះសីហនុ ត្រៀមរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
រសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល និងតម្រង់ទិសដល់អង្គភាពសារព័ត៌មាន និងសោតទស្សន៍
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារផ្សាយដ៏មានសារៈសំខាន់ដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ប្រមាណ ៣៣អង្គភាព។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូផ្គងធុរកិច្ច
នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាលើការគាំទ្របច្ចេកទេស និងការពង្រឹងសេវារដ្ឋបាលកសិកម្ម នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពី «ការគាំទ្របច្ចេកទេស និងពិនិត្យលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ»។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ជំរុញកិច្ចការញែកសំរាមនៅតាមគេហដ្ឋាន និងការប្រមូលសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុង
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តការញែកសំរាមនៅតាមគេហដ្ឋាន ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃការប្រមូលសំណល់ប្លាស្ទិកក្នុងខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់គ្រោងស្នើសុំថវិកា និងបច្ចេកទេសពីខេត្ត ដើម្បីស្តារទ្វារទឹកចាស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសចេជាង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន បានដឹកនាំសហការីចុះពិនិត្យស្ថានភាពផ្លូវ លូ ប្រឡាយ និងប្រព័ន្ធរំដោះទឹកមួយចំនួននៅក្នុងមូលដ្ឋាន ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់លើសំណង់ទ្វារទឹកចាស់មួយកន្លែង ដែលកំពុងជួបប្រទះបញ្ហាប្រឈម។


សកម្មភាពថ្នាក់ដឹកនាំ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្សសរុប ៨២នាក់ ក្នុងនោះមានជនបរទេស ២នាក់
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន។


សកម្មភាពថ្នាក់ដឹកនាំ
លោក អុី ធារិន អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសេវាសុខាភិបាល នៅមណ្ឌលសុខភាពជើងគោ ស្រុកព្រៃនប់
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពជើងគោ ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការតែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសដោយសារមានទំនាក់ទំនងល្អជាមួយភាគីអន្តរជាតិ
ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អជាមួយភាគីអន្តរជាតិយ៉ាងច្រើន ខណៈកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយភាគីថៃ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ចាប់អារម្មណ៍ពីសកម្មភាពស្ថាបនិកសាលាដូង ក៏ដូចជាបណ្ណាល័យចល័ត ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ "ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ ប្រមាណជាង ១ ០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

