ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ជំរុញសសិក្ខាសាលា «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» ដើម្បីពង្រឹងសសរស្ដម្ភវិស័យទេសចរណ៍
ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម និងធានានូវបរិយាកាសកក់ក្តៅជូនភ្ញៀវទេសចរ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការអន្តរក្រសួង (គ.អ.ច.ទ) រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព»។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារចងក្រង និងវិភាគទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្រុកព្រៃនប់
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២۶ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារចងក្រង និងវិភាគទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលកិច្ចប្រជុំនេះប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សុំ មនោរម្យ ប្រធានក្រុមការងារ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកឧកញ៉ា ឡាវ កាង នាំយកសៀវភៅរបស់លោក ពុយ គា ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបំពេញទូរសៀវភៅបណ្ណាល័យបម្រើដល់ការសិក្សារបស់សិស្សានុសិស្ស
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ អ្នកឧកញ៉ា ឡាវ កាង បានអញ្ជើញនាំយកសៀវភៅនិពន្ធដោយអ្នកសារព័ត៌មានល្បីឈ្មោះ លោក ពុយ គា ជូនដល់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងយកទៅដាក់តាមបណ្ណាល័យនានាខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមសហការអនុវត្តគោលការណ៍ 3Rs ដើម្បីទីក្រុងស្អាត និងមានផាសុកភាព
នោថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូ ចុះអង្កេត និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីលានទុកដាក់សំរាមអូរតាសេក។
ការអញ្ជើញចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពទូទៅ ផ្តល់យោបល់កែលម្អ និងតាមដានវឌ្ឍនភាពនៃការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ឱ្យស្របតាមស្តង់ដារបច្ចេកទេស។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី សៀម សុផា អភិបាលរងក្រុងកោះរ៉ុង អញ្ជើញបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការប្រើប្រាស់ប្រព័ន្ធ HRMIS
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកស្រី សៀម សុផា អភិបាលរង នៃគណ:អភិបាលក្រុង ទទួលបន្ទុកវិស័យអប់រំ បានអញ្ជើញបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងណែនាំអំពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគគម្រោងកែច្នៃកាកសំណល់រឹង (សំរាម)
ព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំការអនុញ្ញាតវិនិយោគលើ «គម្រោងកែច្នៃកាកសំណល់រឹង (សំរាម)»។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុត្រៀមលក្ខណៈបញ្ជូនអត្តពលិកចូលរួមការប្រកួតកីឡាជាតិ និងកម្មវិធីកីឡានានាចុងឆ្នាំ២០២៦
នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច សង្កាត់លេខ១ ក្រុងព្រះសីហនុ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាជាតិលើកទី៥ កីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ និងកម្មវិធីប្រកួតកីឡានានាដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ។កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជំនាញ កងកម្លាំង និងអ្នកពាក់ព័ន្ធ ដោយបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចាត់ឱ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំមន្ត្រីប្រតិបត្តិ និងអនុសាខាក្រុង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងជួបការលំបាកចំនួន ៣គ្រួសារ រស់នៅក្នុងក្រុងព្រះសីហនុ។


សេចក្តីប្រកាសព័ត៌មាន
អ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅអនុវិទ្យាល័យសាមគ្គី និងនាំអំណោយចែកជូនកម្មករសំណង់
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការដ្ឋានសាងសង់អគារសិក្សាថ្មី នៅអនុវិទ្យាល័យសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ផ្លូវបេតុងថ្មី ១ខ្សែ ប្រវែង ៣២០ម៉ែត្រ ស្ថិតនៅភូមិ១សង្កាត់លេខ៣ ត្រូវបានស្ថាបនាឡើងដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើរ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលស្ថាបនាឡើងវិញនូវផ្លូវបេតុងចំនួន ១ខ្សែ ដែលមានទីតាំងស្ថិតនៅផ្លូវឧកញ៉ា ប៉ោ សួន ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហាឆ្នាំ២០២៦


សេចក្តីជូនដំណឹង
ក្រុមហ៊ុន PassApp ប្រកាសសុំអភ័យទោសជាសាធារណៈ ក្រោយជួបបញ្ហាបច្ចេកទេសរំខានដល់ការកក់របស់អតិថិជន
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន PassApp Cambodia Taxi Booking បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ដើម្បីបង្ហាញការសោកស្តាយ និងសុំអភ័យទោសចំពោះបងប្អូនអ្នកបើកបររថយន្តទាំងអស់។

