ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន MIZUDA Group លើគម្រោងកែច្នៃសំរាមបំប្លែងជាថាមពលអគ្គិសនី
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន MIZUDA Group លើគម្រោងកែច្នៃសំរាមបំប្លែងជាថាមពលអគ្គិសនី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MIZUDA Group Co., Ltd. ដែលជាក្រុមហ៊ុនឯកទេសលើវិស័យកែច្នៃសំរាមបំប្លែងទៅជាថាមពលអគ្គិសនី។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំង «ហាយ អាន អាផាតមិន» ឃាត់ខ្លួនជនបរទេស ៣៥នាក់ ពាក់ព័ន្ធអនឡាញស្ខាំ គ្រឿងញៀន និងគ្មានលិខិតឆ្លងដែន
សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំង «ហាយ អាន អាផាតមិន» ឃាត់ខ្លួនជនបរទេស ៣៥នាក់ ពាក់ព័ន្ធអនឡាញស្ខាំ គ្រឿងញៀន និងគ្មានលិខិតឆ្លងដែន
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងអគារស្នាក់នៅយីហោ «ហាយ អាន អាផាតមិន» ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំគណៈអភិបាលខេត្តព្រះសីហនុ ត្រៀមរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំគណៈអភិបាលខេត្តព្រះសីហនុ ត្រៀមរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
រសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល និងតម្រង់ទិសដល់អង្គភាពសារព័ត៌មាន និងសោតទស្សន៍
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល និងតម្រង់ទិសដល់អង្គភាពសារព័ត៌មាន និងសោតទស្សន៍
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារផ្សាយដ៏មានសារៈសំខាន់ដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ប្រមាណ ៣៣អង្គភាព។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូផ្គងធុរកិច្ច
សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូផ្គងធុរកិច្ច
នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំពិភាក្សាលើការគាំទ្របច្ចេកទេស និងការពង្រឹងសេវារដ្ឋបាលកសិកម្ម នៅខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាលើការគាំទ្របច្ចេកទេស និងការពង្រឹងសេវារដ្ឋបាលកសិកម្ម នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពី «ការគាំទ្របច្ចេកទេស និងពិនិត្យលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ»។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យការដាក់ថ្នាំអាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ
សុខាភិបាល
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យការដាក់ថ្នាំអាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ
នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពដាក់ថ្នាំអាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ៣ (ក្រុម៣៥) សង្កាត់លេខ១ ក្រុងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សេវាសុខាភិបាល៖ ក្រុមការងារខេត្តព្រះសីហនុ ចុះវាយតម្លៃមណ្ឌលសុខភាពអណ្តូងថ្ម និងទួលទទឹង
សុខាភិបាល
កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សេវាសុខាភិបាល៖ ក្រុមការងារខេត្តព្រះសីហនុ ចុះវាយតម្លៃមណ្ឌលសុខភាពអណ្តូងថ្ម និងទួលទទឹង
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលខេត្តព្រះសីហនុ បានចុះបេសកកម្មផ្ទាល់ដើម្បីវាយតម្លៃគុណភាព និងសមធម៌សេវាសុខាភិបាល នៅ មណ្ឌលសុខភាពអណ្តូងថ្ម និង មណ្ឌលសុខភាពទួលទទឹង។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ប៉ិច សុធី ចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសភាពការណ៍ជាក់ស្តែងនៅតាមមណ្ឌលសុខភាព ក្នុងខេត្តព្រះសីហនុ
សុខាភិបាល
ឯកឧត្តម ប៉ិច សុធី ចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសភាពការណ៍ជាក់ស្តែងនៅតាមមណ្ឌលសុខភាព ក្នុងខេត្តព្រះសីហនុ
នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអមដំណើរដោយថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវស្ថានភាពការដឹកនាំ ការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល នៅតាមបណ្តាមណ្ឌលសុខភាពក្នុងខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលខេត្តព្រះសីហនុ ជំរុញកិច្ចការញែកសំរាមនៅតាមគេហដ្ឋាន និងការប្រមូលសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុង
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ជំរុញកិច្ចការញែកសំរាមនៅតាមគេហដ្ឋាន និងការប្រមូលសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុង
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តការញែកសំរាមនៅតាមគេហដ្ឋាន ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃការប្រមូលសំណល់ប្លាស្ទិកក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលស្រុកព្រៃនប់គ្រោងស្នើសុំថវិកា និងបច្ចេកទេសពីខេត្ត ដើម្បីស្តារទ្វារទឹកចាស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសចេជាង
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់គ្រោងស្នើសុំថវិកា និងបច្ចេកទេសពីខេត្ត ដើម្បីស្តារទ្វារទឹកចាស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសចេជាង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន បានដឹកនាំសហការីចុះពិនិត្យស្ថានភាពផ្លូវ លូ ប្រឡាយ និងប្រព័ន្ធរំដោះទឹកមួយចំនួននៅក្នុងមូលដ្ឋាន ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់លើសំណង់ទ្វារទឹកចាស់មួយកន្លែង ដែលកំពុងជួបប្រទះបញ្ហាប្រឈម។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្សសរុប ៨២នាក់ ក្នុងនោះមានជនបរទេស ២នាក់
សកម្មភាពថ្នាក់ដឹកនាំ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្សសរុប ៨២នាក់ ក្នុងនោះមានជនបរទេស ២នាក់
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោក អុី ធារិន អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសេវាសុខាភិបាល នៅមណ្ឌលសុខភាពជើងគោ ស្រុកព្រៃនប់
សកម្មភាពថ្នាក់ដឹកនាំ
លោក អុី ធារិន អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសេវាសុខាភិបាល នៅមណ្ឌលសុខភាពជើងគោ ស្រុកព្រៃនប់
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពជើងគោ ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត