ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់អតីតពលករមកពីថៃ ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុន រុនហ្ស៊ីម៉ៅ
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនអតីតពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹកមួយចំនួន ដែលបច្ចុប្បន្នកំពុងចូលបម្រើការងារនៅក្រុមហ៊ុន រុនហ្ស៊ីម៉ៅ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគ និងរោងចក្រធំៗ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ស្រុកព្រៃនប់
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ហ្វាលដិន ឌី អេសអេច ឌីលុបមែន ឯ.ក (Phalden D SH Development Co., Ltd.) ដែលកំពុងដំណើរការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងគារ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ
នៅព្រឹកថ្ងៃចន្ទទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តក្រចេះ ដែលមានសមាភាពចូលរួមសរុប ១០២៦នាក់។


សកម្មភាពអាជ្ញាធរ
នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹក បន្តចុះល្បាតពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមតំបន់ឆ្នេរ ខេត្តព្រះសីហនុ
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់ ឆ្នេរនានា និងដោយអនុវត្តតាមអនុសាសន៍ដឹនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានបន្តចុះល្បាត និងឈរជើងយ៉ាងសកម្មនៅតាមគោលសំខាន់ៗ។


អប់រំ និងកីឡា
អភិបាលក្រុងកំពង់សោម អញ្ជើញបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកំពង់សោម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅមណ្ឌលប្រឡងក្នុងក្រុងកំពង់សោម ដើម្បីផ្តល់ភាពស្របច្បាប់ និងធានាបាននូវតម្លាភាពក្នុងដំណើរការប្រឡង។


អប់រំ និងកីឡា
លោក ចាន់ ពន្លក អភិបាលរងស្រុក ចុះពិនិត្យដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅវិទ្យាល័យហ៊ុនសែនកំពង់សិលា
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក ចាន់ ពន្លក អភិបាលរងស្រុក បានអញ្ជើញចុះពិនិត្យដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង ៦ កក្កដា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនកំពង់សិលា។


អប់រំ និងកីឡា
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង ៦ កក្កដា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៥ខ្សែ ក្នុងក្រុងព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៥ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាបាននូវគុណភាពសំណង់ និងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអ្នកជំងឺបន្ទាន់ម្នាក់ពីកោះរ៉ុងមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះជីវិត
នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកជំងឺបន្ទាន់ម្នាក់ពីកោះរ៉ុង មកកាន់ខេត្តព្រះសីហនុ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តព្រះសីហនុ ត្រៀមចែកជូនកូនឈើចម្រុះចំនួន ៤,០០០ដើម ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ
ដើម្បីចូលរួមចំណែកបង្កើនគម្របព្រៃឈើ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានប្រកាសពីការត្រៀមរៀបចំចែកជូនកូនឈើចម្រុះចំនួន ៤,០០០ដើម ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។


សេចក្តីជូនដំណឹង
ខេត្តព្រះសីហនុ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១,៦០៨ កន្លែង
ខេត្តព្រះសីហនុ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១,៦០៨ កន្លែង គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បិទវគ្គបណ្ដុះបណ្ដាលជំនាញអ្នកមុជទឹកថ្នាក់មូលដ្ឋាន ជូននាយនាវីកងទ័ពជើងទឹក
កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ ទីបញ្ជាការជួរមុខ (កោះព្រាប) នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអ្នកមុជទឹកថ្នាក់មូលដ្ឋាន ជូនដល់នាយនាវីកងទ័ពជើងទឹក និងនាយនាវីនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិនិត្យប្លង់មេ គម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ឱ្យក្លាយជាតំបន់ទេសចរណ៍គំរូ និងបៃតង
នៅសាលប្រជុំតូចសាលាខេត្តព្រះសីហនុ មានការរៀបចំកិច្ចប្រជុំពិភាក្សាមួយ ដើម្បីពិនិត្យប្លង់មេនៃគម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ស្របតាមសមាសភាពដែលបានកំណត់ក្នុងលិខិតបង្គាប់ការលេខ ០០៦/២៦ លបក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

